lhco
Phone Icon (855) 23 881 100
Email Icon info@lhco.org.kh
Slide ImageSlide ImageSlide Image

Latest News

Post Date: 2026-03-06 14:03:43
Post Image

LHCO Conducts Annual Program Orientation 2026

[English below] អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា រៀបចំកសិក្ខាសាលាតម្រង់ទឹសប្រចាំឆ្នាំ ២០២៦ របស់ខ្លួន ចាប់ពីថ្ងៃទី ០៣ ដល់ ០៦ ខែមីនា ឆ្នាំ ២០២៦ នៅសណ្ឋាគារ Poulo Wai។ សិក្ខាសាលាតម្រង់ទិសនេះ មានការចូលរួមពីបុគ្គលិកទាំងអស់ និងផ្តោតលើផ្នែកសំខាន់ៗ រួមមានប្រតិបត្តិការកម្មវិធីរបស់អង្គការ( Program Operations) ការទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានវិទ្យា(Communication and IT) ការត្រួតពិនិត្យ និងវាយតម្លៃ (M&E) និងធ្វើបច្ចុប្បន្នភាពពីកម្មវិធី និងការផ្តួចផ្តើមកម្មវិធីថ្មីៗ។ បុគ្គលិកកម្មវិធីក៏បានពិនិត្យ និងបង្កើនការយល់ដឹងរបស់ពួកគេឡើងវិញអំពីគោលនយោបាយ គោលការណ៍ណែនាំ ដើម្បីធានាបាននូវការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងស៊ីសង្វាក់គ្នា។ លើសពីនេះ សិក្ខាសាលានេះបានផ្តល់ឱកាសដើម្បីចែករំលែក និងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រគៀរគរធនធាន (Fundraising Strategy) និងផែនការសកម្មភាព (Action Plan)។ ជាលទ្ធផលសិក្ខាសាលានេះ បានផ្តល់នូវការយល់ដឹងកាន់តែច្បាស់ទិសដៅយុទ្ធសាស្ត្រ និងការអនុវត្តកម្មវិធីរបស់អង្គការសម្រាប់ឆ្នាំខាងមុខ។ ------------- From 03–06 March 2026, the Lutheran Hope Cambodia Organization (LHCO) organized Workshop on Annual Program Orientation at Poulo Wai Hotel. The orientation brought together all staff members to strengthen coordination, enhance knowledge, and ensure a shared understanding of the organization’s strategic direction for the year ahead. The program focused on key areas including organizational operations, communication and Information Technology, Monitoring and Evaluation (M&E), and updates on current and newly developed project and program approaches. Participants also reviewed and refreshed their understanding of relevant policies, guidelines, and operational manuals to ensure effective and consistent project implementation. In addition, the orientation provided an opportunity to share organizational updates, discuss donor engagement, and review fundraising strategy and action plans. #LHCO #Orientation #Refresher #Policies #Guideline #Teambuilding #strategicdirection

Post Date: 2026-02-13 08:59:27
Post Image

LHCO and Mission Alliance Host Inspiring Youth Exchange and Field Visit in Phnom Penh

[English text below] កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា បានសហការជាមួយ Mission Alliance រៀបចំកម្មវិធីទស្សនកិច្ចសិក្សារវាងសិស្សពីប្រទេសណ័រវេ និងយុវជនគម្រោង IMPACT នៅភ្នំពេញ។ កម្មវិធីនេះរួមមាន ការចែករំលែកបទពិសោធន៍ ការចុះសួរសុខទុក្ខគ្រួសារយុវជន ការឆ្លុះបញ្ចាំងពីការចូលរួមរបស់យុវជនក្នុងការងារអភិវឌ្ឍន៍សហគមន៍ និងការលេងកីឡាមិត្តភាព។ សកម្មភាពនេះបានផ្តល់ឱកាសដល់អ្នកចូលរួមបានរៀនសូត្រ បង្កើនការយល់ដឹងអំពីការអភិវឌ្ឍសហគមន៍ និងពង្រឹងមិត្តភាពឆ្លងវប្បធម៌តាមបទពិសោធន៍ផ្ទាល់។ ---------------------------- On 13 February 2026, Lutheran Hope Cambodia Organization (LHCO) collaborated with Mission Alliance (MA) to organize a field visit for a group of students from Norway and youth from the IMPACT Project in Phnom Penh. The program included experience-sharing sessions, home visits to youth families, reflections on youth engagement in community development, and a friendship football match. This activity provided a valuable opportunity for participants to learn, deepen understanding of community development, and strengthen cross-cultural friendships through meaningful, first-hand experiences. #LHCO #MissionAlliance #norway #crossculture #youthempowerment

Post Date: 2026-02-10 22:08:03
Post Image

1,281 Families Receive Emergency Assistance from ACT Alliance and LHCO

[English below] នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ អង្គការក្ដីសង្ឃឹមលូថេរ៉ានកម្ពុជា (LHCO) បានផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារភៀសសឹកចំនួន១.២៨១គ្រួសារ នៅមណ្ឌលវត្តកណ្ដោល ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមគ្រួសារភៀសសឹកចំនួន១,២៨១គ្រួសារ មាន៖ • ២៥០ គ្រូសារ ទទួលបានសាច់ប្រាក់ សម្ភារជម្រក សម្ភារប្រើប្រាស់ និងទឹកស្អាតអនាម័យ • ៤៥០ គ្រូសារ ទទូលបានសាច់ប្រាក់ សម្ភារប្រើប្រាស់ និងទឹកស្អាតអនាម័យ និង • ៥៨១ គ្រួសារ ទទួលបានសាច់ប្រាក់ ជំនួយមនុស្សធម៌នេះ ទទួលបានការឧបត្ថម្ភថវិកាពី ACT Alliance និងអនុវត្តដោយអង្គការក្ដីសង្ឃឹមលូថេរ៉ានកម្ពុជា(LHCO) ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងៗ។ LHCO បន្តប្តេជ្ញាចូលរួមឆ្លើយតបតម្រូវការបន្ទាន់របស់គ្រួសារភៀសសឹក ប្រកបដោយភាពថ្លៃថ្នូរ ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។ ------------------------ On 09 February 2026, Lutheran Hope Cambodia Organization (LHCO) provided humanitarian assistance to 1,281 displaced families at Wat Kankorl Safety Center at Kok Romiet Commune, Thmor Puok District, Banteay Meanchey Province. Support was delivered based on identified needs: • 250 families received USD 60 of Multipurpose Cash Transfer (MPC), Non-Food Items, Shelter and WASH related items. • 450 families received USD 60 of MPC, Non-Food and WASH related items. • 581 families received USD 60 of MPC. This assistance was made possible with funding support from ACT Alliance and was implemented by LHCO in close collaboration with local authorities and other stakeholders. LHCO remains committed to standing with displaced families and supporting urgent needs with transparency, accountability, and care. #LutheranHopeCambodia #LHCO #ACTAlliance #HumanitarianAssistance #EmergencyResponse #BanteayMeanchey #MPC #WatNtoulCenter #CashAssistance #ShelterSupport #HouseholdItems #CleanWater #DisplacedFamilies #RefugeeSupport #CommunitySupport

Post Date: 2026-02-06 16:00:00
Post Image

ACT Forum Cambodia Meeting

ACT Forum Cambodia members met on February 06, 2026 to share updates on the current situation and strengthen coordination for emergency response. Together, we reviewed the Emergency Preparedness and Response Plan (EPRP), reflected on recent response experiences and lessons learned, received updates from the ACT Alliance Secretariat, and collected key inputs for our 2025 annual report and 2026 plan. As the ACT Forum Cambodia Convenor, LHCO would like to thank participants from CWS, DCA, Felm, HEKS/EPRR and World Renew. Your collaboration and contributions help us respond faster, improve quality and support the affected communities more effectively. #ACTForumCambodia #ACTAlliance #LHCO #HumanitarianResponse #EmergencyPreparedness #EPRP #DisasterResponse #Partnership #CivilSociety #EmergencyResponse

Post Date: 2026-01-30 16:00:00
Post Image

Internal PGS Inspection of Agroecological Vegetable Producer Groups- Article by: Kakada Nhoeng

[English below] ដើម្បីធានាគុណភាព និងសុវត្ថិភាព នៃការអនុវត្តផលិតកម្មបន្លែកសិអេកូឡូស៊ីក្នុងសហគមន៍ស្វាយមានជ័យស្ត្រីសាមគ្គី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរៀបចំសកម្មភាពចុះត្រួតពិនិត្យផ្ទៃក្នុង ចំពោះក្រុមផលិតរបស់ខ្លួន ដោយប្រើប្រាស់នូវប្រព័ន្ធធានាដោយមានការចូលរួម ភីជីអេស(PGS)។ ដោយឈរលើបទដ្ឋានសុវត្ថិភាពដែលកំណត់ដោយសហគមន៍ផ្ទាល់។ ការត្រួតពិនិត្យនេះ បានផ្តោតលើចំណុចសំខាន់ចំនួន ៨ចំណុច រួមមាន៖ ១.ការប្រើប្រាស់ពូជដំណាំ ២.ការរៀបចំចម្ការបន្លែ ៣. ការអនុវត្តប្រព័ន្ធដាំដុះ ៤. ការប្រើប្រាស់ជី ៥. ការស្រោចស្រព ៦. ការគ្រប់គ្រងកត្តាចង្រៃ ៧. ការគ្រប់គ្រងការប្រមូលផល និង ៨. ការលើកកម្ពស់យេនឌ័រ។ សមាសភាពអ្នកចូលរួមមានចំនួន ១៣នាក់ (ស្ត្រី៦) រួមមាន៖ មន្រ្តីកសិកម្មឃុំ ឈ្មួញប្រមូលទិញបន្លែ អាជ្ញាធរក្នុងតំបន់ ក្រុមត្រួតពិនិត្យផ្ទៃក្នុងគណៈកម្មការសហគមន៍ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា និងសមាគមបណ្តាញកសិករនិងធម្មជាតិ។ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា និងសមាគមបណ្តាញកសិករនិងធម្មជាតិ បាននឹងកំពុងអនុវត្តគម្រោងលើកកម្ពស់ប្រព័ន្ធកសិអេកូឡូស៊ីដល់អ្នកប្រើប្រាស់ ហៅកាត់ថាជាភាសាអង់គ្លេស (FAST) ជាមួយនឹងសហគមន៍កសិកម្មស្វាយមានជ័យស្ត្រីសាមគ្គី តាំងពីខែមិនា ឆ្នាំ២០២៥។ គម្រោងនេះ បានទទួលការគាំទ្រមូនិធិដោយបណ្តាញកសិករអេកូឡូស៊ី (ALiSEA)។ --------------------------- To ensure the quality and safety of its agroecological vegetable production practices, the Svay Meanchey Strey Samaky Agriculture Cooperative conducted an internal inspection of its producer groups on January 30, 2026, using the Participatory Guarantee System (PGS). Based on the safety standards established by the cooperative, the inspection focused on eight key areas: the use of vegetable seeds, farm preparation, cropping systems, fertilizer application, irrigation, pest control, post-harvest management, and gender promotion. A total of 13 participants (including 6 women) took part in the inspection, comprising commune agricultural officers, vegetable collectors, local authorities, the internal inspection team, AC committee members, Lutheran Hope Cambodia Organization (LHCO), and the Farmers and Nature Network (FNN). Since March 2025, LHCO and FNN have been implementing the Fostering Agroecological System to Table (FAST) project in collaboration with the Svay Meanchey Strey Samaky Agriculture Cooperative. This project is funded by the Agroecology Learning Alliances in Southeast Asia (ALiSEA). #LHCO #ALiSEA #FNN

Post Date: 2025-12-12 10:58:05
Post Image

Annual Program Reflection Workshop 2025

[English below] អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា (LHCO) សម្រេចបានការរៀបចំសិក្ខាសាលាឆ្លុះបញ្ជាំងកម្មវិធីប្រចាំឆ្នាំ២០២៥ ដើម្បីពិនិត្យឡើងវិញពីសមិទ្ធផល ដំណោះស្រាយចំពោះបញ្ហាប្រឈម និងការរៀបចំផែនការជំហានបន្ទាប់។ យើងក៏បានបង្ហាញពីគោលនយោបាយ និងសកម្មភាពកសាងក្រុមផងដែរ។ យើងក៏មានការចូលរួមជាកិត្តិយសពី លោកស្រី វ៉ាន់ អរុណរស្មី អនុប្រធានក្រុមប្រឹក្សាភិបាល និង លោក សំ បូណា សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ LHCO ក្នុងការតម្រង់ទិស និងចែករំលែកបទពិសោធន៍ការងារ។ --------------- Lutheran Hope Cambodia Organization (LHCO) successfully organized the Annual Program Reflection Workshop 2025 to review achievements, address challenges, and plan next steps. We also conducted policy orientation and team-building activities. We were honored to welcome Ms. Vann Arunreaksmey (VP, Board of Directors) and Mr. Sam Bona (Board Member) for their guidance and shared experience. #LHCO #AnnualReflection2025 #TeamBuilding #Achievement

Post Date: 2025-11-28 17:00:00
Post Image

School Trade Fair on Food Processing

[English below] នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា បានរៀបចំពិព័រពាណិជ្ជកម្ម ស្តីពីការកែច្នៃអាហារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។ ពិព័រណនេះ កិត្តិយសខ្ពង់ខ្ពស់ពីលោកជំទាវ Markéta Kolc Hájková ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Ondrej Cakl អ្នកសម្របសម្រួលគម្រោង Diakonie ČCE លោកស្រី ថៃ បូណេ នាយិកាប្រតិបត្តិអង្កការ LHCO ព្រមទាំងអង្គការសង្គមស៊ីវិល តំណាងសាលាភូមិន្ទកសិកម្ម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងប្រាំសាលារៀន សរុបជាង ២៧០ នាក់ ចូលរួមយ៉ាងកុះករ។ គោលបំណងដើម្បីតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលម្ហូបអាហារកែច្នៃដែលផលិតដោយសិស្សានុសិស្សនៃសាលាគោលដៅចំនួន ៥៖ ១. វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ ២. វិទ្យាល័យហ៊ុនសែនក្រាំងស្រម៉ ៣. វិទ្យាល័យ ហ៊ុនសែនទឹកផុស ៤. វិទ្យាល័យហ៊ុនសែនសំរោង និង ៥. វិទ្យាល័យ ហ៊ុនសែនអន្លង់ជ្រៃ និងចែករំលែកចំណេះដឹង បទពិសោធន៍ក្នុងចំណោមអ្នកចូលរួម។ សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនទៀតនៃគម្រោង កសាងជំនាញបំណិនជីវិតដល់សិស្សានុសិស្សតាមវិទ្យាល័យក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលកំពុងអនុត្តដោយអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា ក្រោមជំនួយមូលនិធិពីទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (Czech Development Agency) តាមរយៈអង្គការដាយកូនៀ (Diaconia)។ ------------- On November 28, 2025, Lutheran Hope Cambodia Organization (LHCO) organized a School Trade Fair on Food Processing at CJCC. The event was honored by the presence of Her Excellency Markéta Kolc Hájková, Ambassador Extraordinary and Plenipotentiary of the Czech Republic to the Kingdom of Cambodia; Mr. Ondrej Cakl, Senior Project Coordinator of Diakonie ČCE; Mrs. Thay Bone, Executive Director of LHCO; along with representatives from NGOs, the Royal University of Agriculture, and more than 270 participants, including teachers and students from five schools. The objective of the fair was to showcase and promote food-processing products developed by students from the five target schools: 1. Cambodia-Japan Friendship High School Samaki Meanchey 2. Hun Sen Kraing Sram High School 3. Hun Sen Teuk Phos High School 4. Hun Sen Samrong High School 5. Hun Sen Anlong Chrey High School The event also served as a platform for participants to exchange knowledge and experiences. The trade fair is one of the key activities of the project aimed at strengthening life skills among high school students in Kampong Speu and Kampong Chhnang provinces. The project is implemented by LHCO with funding support from the Czech Development Aid Agency through Diaconia. #LHCO #Diaconia #CzechAid

Post Date: 2025-11-07 10:42:55
Post Image

Visit of ELCA and JELC

[English Below] ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការក្ដីសង្ឃឹមលូថេរ៉ានកម្ពុជា មានកិត្តិយសស្វាគមន៍ភ្ញៀវមកពី ELCA: Dr. Franklin និង JELC: ពីប្រទេសជប៉ុន មកទស្សនកិច្ចតំបន់អភិវឌ្ឍន៍របស់យើងនៅខេត្តកំពង់ស្ពឺ។ ពួកគាត់បានជួបពិភាក្សាជាមួយ សហគមន៍កសិកម្ម (AC) និង កសិករគំរូ ដែលបានបង្ហាញពីលទ្ធផល និងវឌ្ឍនភាពក្នុងការអនុវត្តកសិកម្មប្រកបដោយនិរន្ដរភាព ការចូលរួមរបស់សហគមន៍ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។ --------------------- On November 07, 2025, LHCO had the honor of welcoming representatives from ELCA—Dr. Franklin and JELC—Reverends from Japan to our Kampong Speu Area Development Program. During the visit, our guests met with one of our Agriculture Cooperatives (AC) and a dedicated Model Farmer, who showcased the progress made through sustainable agriculture practices, community empowerment, and improved livelihoods.

Post Date: 2025-10-21 10:31:52
Post Image

Inauguration Ceremony Kul Totueng Primary School

[English below] ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា (Lutheran Hope Cambodia Organization) បានសហការរៀបចំពិធី “សម្ពោធអគារសិក្សា១ខ្នង ៦បន្ទប់ បង្គន់អនាម័យ៥បន្ទប់ និងកន្លែងលាងសម្ពាតដៃ១កន្លែង” នៅសាលាបឋមសិក្សាគល់ទទឹង ភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ អង្គពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិត ឡូវែល ហ្គេតបែក ទីប្រឹក្សាមូលនិធិចេឡា និងលោក ស៊ីរ៉ូ ហ្វុរ៉ុយ៉ា ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិចេឡា ព្រមទាំងលោកស្រី ថៃ បូណេ នាយិកាប្រតិបត្តិអង្គការ LHCO។ អ្នកចូលរួមសរុបចំនួន ជាង១ពាន់នាក់ ជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរមូលដ្ឋាន បុគ្គលិកអង្គការ និងអ្នកពាក់ព័ន្ធបានចូលរួមនិងអបរសាទរនូវសមិទ្ធិផលថ្មីស្រឡាងនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់អគារសិក្សា១ខ្នង៦បន្ទប់ បង្គន់អនាម័យ៥បន្ទប់ និងកន្លែងលាងសម្ពាតដៃ១កន្លែង នៅសាលាបឋមសិក្សាគល់ទទឹងនេះត្រូវបាន សហការអនុវត្តដោយអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា និងមូលនិធិចេឡា (JELA Foundation) លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគល់ទទឹង ក្រុមប្រឹក្សាឃុំ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកភ្នំក្រវ៉ាញ ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណិ) មានចំនួនទឹកប្រាក់ប្រមាណ ៩២,០០០ ដុល្លារអាមេរិក។ គោលបំណងចម្បង នៃគម្រោងគឺដើម្បីរួមចំណែកលើកកម្ពស់ការទទួលបានការអប់រំសម្រាប់ កុមារនៅកម្រិតបឋមសិក្សាប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន ដែលនាំមកនូវគុណភាពជីវភាពរស់នៅសម្រាប់ប្រជាជនរស់ក្នុងសហគមន៍ ជាពិសេស ផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគល់ទទឹងទាំងមូល។ ------------------- Pursat Province: On October 21, 2025, Lutheran Hope Cambodia Organization (LHCO) co-organized the Inauguration Ceremony of a 6-Classroom School Building, a 5-Room Toilet, and a Handwashing Facility at Kul Totueng Primary School, located in Santre Commune, Phnom Kravanh District, Pursat Province. The ceremony was honored by the presence of H.E. Heng Sopheana, Deputy Governor of Pursat Province; H.E. Mr. UENO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to the Kingdom of Cambodia, Mr. Furuya Shiro, Chairperson of the JELA Foundation in Japan, Dr. Lowell Gretbeck, Advisor of JELA Foundation, and Mrs. Thay Bone, Executive Director of LHCO. More than 1,000 participants, including students, teachers, parents, local authorities, NGOs staff, and stakeholders, joined to celebrate this new achievement. With support from JELA Foundation, this school construction project was implemented by LHCO in collaboration with teachers, the commune councils, and the Office of Education, Youth and Sport of Kravanh District. With the support of the KUSANONE Grant Project, the Government of Japan provided approximately US$92,000, upon the request of the Lutheran Hope Cambodia Organization. The project aims to promote children’s right to access quality education. It brings hope for improving the lives of people in rural communities — especially benefiting the students and teachers of Kul Totueng Primary School.

Post Date: 2025-10-20 14:35:22
Post Image

Visit to JELA Foundation for the New Achievement at the Community Preschool in Daun Chon Village

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា បានរៀបចំទស្សនកិច្ចសម្រាប់មូលនិធិចេឡាទៅកាន់សាលាមត្តេយ្យសិក្សាសហគមន៍ថ្មីមួយ ឋិតក្នុងភូមិដូនជន់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សាលាមតេ្តយ្យសិក្សានេះ នាំមកនូវក្តីសង្ឃឹមសម្រាប់សហគមន៍នៅក្នុងភូមិចំនួន២ ដែលអាចមានកុមារចំនួនប្រមាណ៣០នាក់នឹងបានចូលរៀន។។ ជាមួយគ្នានេះ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា និង មូលនិធិចេឡា តែងតែផ្តល់នូវការលើកទឹកចិត្ត ជម្រុញកុមារអោយមានឱកាសចូលរៀនសូត្រ ដើម្បីទទួលបានគុណភាពអប់រំនៅតាមសហគមន៍ជនបទ។ យើងជឿជាក់ថាការទទួលបានគុណភាពអប់រំ នឹងនាំកុមារឱ្យមានអនាគតល្អ។ ----------------------- On 20 October 2025, The Lutheran Hope Cambodia Organization (LHCO) organized a visit to the JELA Foundation for the new achievement at the community preschool in Daun Chon village, Ta Sal commune, Oral district, Kampong Speu province. This preschool brings hope to the communities in two villages, helping to increase the enrollment of around 30 children. Together, JELA and LHCO are committed to providing quality education in rural communities by encouraging and motivating children to learn. We believe that a good education builds a brighter future for every child.

Search

Let’s get started with some keywords

Recent Post

LHCO Conducts Annual Program Orientation 2026

Post Date:2026-03-06

LHCO and Mission Alliance Host Inspiring Youth Exchange and Field Visit in Phnom Penh

Post Date:2026-02-13

1,281 Families Receive Emergency Assistance from ACT Alliance and LHCO

Post Date:2026-02-10

ACT Forum Cambodia Meeting

Post Date:2026-02-06

Internal PGS Inspection of Agroecological Vegetable Producer Groups- Article by: Kakada Nhoeng

Post Date:2026-01-30

Annual Program Reflection Workshop 2025

Post Date:2025-12-12

School Trade Fair on Food Processing

Post Date:2025-11-28

Visit of ELCA and JELC

Post Date:2025-11-07

Inauguration Ceremony Kul Totueng Primary School

Post Date:2025-10-21

Visit to JELA Foundation for the New Achievement at the Community Preschool in Daun Chon Village

Post Date:2025-10-20